នាព្រឹកថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៧នេះ ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព កាត់វិញ្ញាសារប្រឡងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ខេត្តត្បូងឃ្មុំ នៅក្នុងបរិវេណសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សូមបញ្ជាក់ថា ៖ ការប្រឡងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃសម្រាប់ខេត្តត្បូងឃ្មុំ សម័យប្រឡងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ មាន២វិញ្ញាសារ រួមមាន៖ ចំណេះដឹងទូទៅ កិច្ចការរដ្ឋបាល និងគណិតវិទ្យា មានចំនួន១៦បន្ទប់ បេក្ខជនសរុបចំនួន ៣៩២នាក់ ក្នុងនោះក្របខណ្ឌលេខាធិការរដ្ឋបាលខេត្ត មានចំនួន ៣០២នាក់ និងក្របខណ្ឌពន្ធធាគារចំនួន ៩០នាក់ផងដែរ ៕