ឯកឧត្តម ឃួង ស្រេង អញ្ជើញចូលរួមបើកវិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌក្រសួងមហាផ្ទៃ នៅវិទ្យាល័យជាស៊ីម សន្ធរម៉ុក


ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមបើកវិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌក្រសួងមហាផ្ទៃ នៅវិទ្យាល័យជាស៊ីម សន្ធរម៉ុក។ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីជំរុញអភិបាលកិច្ចល្អជូនប្រជាពលរដ្ឋ តម្រូវឱ្យមានការជ្រើសរើសមន្ត្រីមានសមត្ថភាព និងឆន្ទៈប្រកបដោយថាមពលយ៉ាងពិតប្រាកដ។

មន្ត្រីល្អត្រូវមានបុគ្គលិកលក្ខណៈ ៤ចំណុច គឺ ឆន្ទៈម្ចាស់ការ ភក្តីភាពការងារ មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ៕