ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងកម្មវិធីអបអរសាទរទិវានារីអន្ដរជាតិ ០៨ មីនា នៅគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង


ស្វាយរៀង ៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវានារីអន្ដរជាតិ ០៨ មីនា ឆ្នាំ២០១៦ ខួបលើកទី១០៥ ក្រោមប្រធានបទ “ វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព“ នៅមន្ទីរគណបក្សប្រជាជន ស្រុកស្វាយជ្រំ ព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៦។
ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានមានប្រសាសន៍ថា ៖ ស្រ្តីគឺជាឆ្អឹងខ្នងនែសេដ្ឋកិច្ចជាតិក្នុងការរួមចំណែកក្នុងការ អភិវឌ្ឍប្រទេស ហើយយើងទាំងអស់មានថ្ងៃនេះ គឺជាមរតកកើតចេញពីជ័យជំនះ ៧មករា ដែលយុវជន យុវនារី និងប្រជាជនកម្ពុជាទាំងមូលបានសម្រេចនូវ ការផ្លាស់ប្ដូរសង្គមយ៉ាងធំធេង ដែលគ្មានអ្នកណាអាចនឹកស្មានដល់ គឺការប្រែក្លាយប្រទេសកម្ពុជាពីវាលពិឃាតឲ្យទៅជាមានសុខសន្ដិភាព សេរីភាព ឯកភាព ស្ថិរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យធ្វើឲ្យជីវភាពប្រជាជន ត្រូវបានលើកកម្ពស់ឥតឈប់ឈរ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យកម្ពុជា មានឯកភាពជាតិ ឯកភាពទឹកដី និងកំពុងរស់នៅ យ៉ាងសុខដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ ។ កន្លងមក សម្តេចតេជោ នាយករដ្ឋមន្ត្រី បានគាំទ្រ យកចិត្ដទុកដាក់ និងផ្ដល់កញ្ចប់ថវិកាជូនដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្ដី គណកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គមតម្លៃស្រ្ដី និងគ្រួសារខ្មែរ ព្រមទាំងក្រសួងកិច្ចការនារី ដើម្បីបម្រើសកម្មភាពការពារស្រ្ដី និងឲ្យមានលទ្ធភាពបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ជាមួយគ្នានេះដែរសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា តែងតែជួយដល់ជនរងគ្រោះ ដោយមិនប្រកាន់បក្សនយោបាយអ្វីឡើយ។
ជាទីបញ្ជប់លោកជំទាវក៏បានសំណូមពរឲ្យស្រ្តីគ្រប់រូបត្រូវអញ្ជើញទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់គ្នាត្រូវចេះអភិវឌ្ឍន៍ខ្លួន ជៀសវាងឲ្យបាននូវការធ្វើចំណាកស្រុកទៅធ្វើការស៊ីឈ្នួលកម្លាំងពលកម្មឲ្យប្រទេសគេ បង្កើននូវចំណេះដឹងតាមជំនាញរៀងៗខ្លួន ដើម្បីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យមានភាពរីកចម្រើន រុងរឿង និងសម្បូរសប្បាយ។
Men Saman 12-3-2016 (3)                          Men Saman 12-3-2016 (2)
Men Saman 12-3-2016 (4)                          Men Saman 12-3-2016 (5)
Men Saman 12-3-2016 (6)                             Men Saman 12-3-2016 (7)
Men Saman 12-3-2016 (8)