សម្តេចភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ទទួលសារតាំងពី ឯកឧត្តម Carlos Humberto Jimenez Licona ឯកអគ្គរដ្ឋទូតតែងតាំងថ្មី ក្វាតេម៉ាឡា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា


ព្រឹកថ្ងៃអង្គារ៍ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៩:០០ នៅវិមានរដ្ឋចំការមន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម Carlos Humberto Jimenez Licona ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋ ក្វាតេម៉ាឡា ( Republic 0f Guatemala ) ដែលមាននិវេសនដ្ឋាននៅក្រុងបាងកក ចូលជូនសារតាំង និងសម្តែងការគួរសម ។