សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញប្រារព្ធពិធីប័ង្សុកូល នៅវត្ត សុវណ្ណគីរី «ជើងឆ្នុក»


នុងឱកាសប្រារព្ធពិធីបុណ្យ កាន់បិណ្ឌ វេនទី៤ នាព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបានអញ្ជើញប្រារព្ធពិធីប័ង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខ័ន្ធ មហាឩបាសក គង់ ខាត់ និងសូមជូនដល់វិញ្ញាណក្ខ័ន្ធ មាតា បិតា ញាតិការទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ ផងដែរ ។ ពិធីនេះបានប្រព្រឹត្តទៅ តាមទំនៀម ទំលាប់ខ្មែរ និងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅវត្តសុវណ្ណគីរី (ហៅវត្តជើងឆ្នុក) ដែលស្ថិតនៅក្នុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម …។