ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្លើយតបចំពោះ លោក សម រង្ស៊ី ដែលតែងតែវាយប្រហារមើលងាយរូបលោក ដែលជាក្មេងជំនាន់ក្រោយ


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគតរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញឆ្លើយតបចំពោះ លោក សម រង្ស៊ី មេក្រុមប្រឆាំងក្រៅច្បាប់ ដែលតែងតែវាយប្រហារមើលងាយរូបលោក ដែលជាក្មេងជំនាន់ក្រោយ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា «ជូនលោកអ៊ុំ អ្នកនយោបាយចាស់វស្សានៅក្រៅស្រុកដែលតែងតែវាយប្រហារ មើលងាយក្មេងជំនាន់ក្រោយ
លោកអ៊ុំតែងតែវាយប្រហារមើលងាយរូបខ្ញុំ ដែលជាក្មេងជំនាន់ក្រោយជាច្រើនលើកច្រើនសារមកហើយ ហើយកាលពីម្សិលមិញក៍ចេញមកមើលងាយខ្ញុំទៀត បន្ទាប់ពីឪពុករបស់ខ្ញុំមានប្រសាសន៍ពាក់ព័ន្ធនឹងរឿងបេក្ខភាពបន្តវេន។ កន្លងមកខ្ញុំគ្មានពេលឆ្លើយតបជាមួយលោកអ៊ុំច្រើនទេ
ដោយសារពេលវេលារបស់ខ្ញុំគឺត្រូវចំណាយទៅលើការងារដែលមានប្រយោជន៍សម្រាប់ជាតិនិងប្រជាជនជាងការស្តាប់សម្តីអត់មានហេតុផលរបស់លោកអ៊ុ។
ប៉ុន្តែលើកនេះខ្ញុំសូមយកឱកាសនិយាយបន្តិចពាក់ព័ន្ធនឹងចំណុចមួយចំនួនដែលលោកអ៊ុំ បានលើកយកមកវាយប្រហារនិងមើលងាយខ្ញុំដដែលជាដដែលមិនចេះចប់ ដើម្បីអោយលោកតា លោកយាយ អ៊ុំពូមីងបងប្អូន បានស្តាប់ទាំងអស់គ្នា។

ចំណុចដែលលោកអ៊ុំតែងតែលើកយកមកវាយប្រហារមើលងាយទាំងនោះរួមមាន៖
១. ចោទប្រកាន់ថាកាលដែលគណបក្សប្រជាជនកម្ពុជាបានជ្រើសរើសយករូបខ្ញុំជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត គឺធ្វើអោយបាត់ឱកាសយុវជនផ្សេងទៀតជាច្រើន
២. ជាមនុស្សមានអាយុក្មេងមិនដឹងអី
៣. ជាមនុស្សមិនរីកចម្រើនព្រោះនិយាយតែពីអតីតកាល
៤. គ្មានស្នាដៃអ្វីទាំងអស់