សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញា ជួបសម្តែងការគួរសម និងពិភាក្សាការងារ


នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញា ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា លោក Daren Tang បានអញ្ជើញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ៕