ក្នុងឳកាសពិធីដាក់បិណ្ឌ លោកជំទាវ ម៉េង វ៉ាន់ដានីន និងក្រុមគ្រួសារ នាំយកទេយ្យទានទេយ្យវត្ថុ និងបច្ច័យ ប្រគេនវត្តស្វាយអន្ទរ បន្តចូលរួមទ្រទ្រង់វិស័យពុទ្ធសាសនា


លោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាពនិងការអភិវឌ្ឍខេត្តត្បូងឃ្មុំ និងជាឧត្តមភរិយាឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោកឪពុកឯកឧត្តម ម៉េង វ៉ាន់ឌី និងអ្នកម្តាយលោកជំទាវ ឈន សាខន ក៏ដូចជាក្រុមគ្រួសារ ញាតិមិត្តបងប្អូន បានបន្តអញ្ជើញចូលរួមកាន់បិណ្ឌវេនទី០៨ នៅវត្តស្វាយបទុម ហៅវត្តស្វាយអន្ទរ ក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។
ដោយសទ្ធាជ្រះថ្លា លោកជំទាវ ម៉េង វ៉ាន់ដានីន និងក្រុមគ្រួសារ បានធ្វើការរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង០៧សន្តាន និងដួងព្រលឹងយុទ្ធជនយុទ្ធនារីទាំងអស់ដែលបានពលីកម្ម បូជាសាច់ស្រស់ឈាមស្រស់ វាយរំដោះការពារទឹកដី នាំយកនូវសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជានៃយើង។
លោកជំទាវ និងក្រុមគ្រួសារ បាននាំយកនូវទេយ្យទានទេយ្យវត្ថុប្រគេនជូនព្រះសង្ឃរួមមានផ្កាឈូក៤កន្ត្រក ទឹកក្រូច៦កេះ ទឹកដោះគោខាប់២ឡូ ស្ករស១០kg មី១៥កេះ អង្ករ៦បេ ទឹកសុទ្ធ៣០កេះ ត្រីខ៤យួរ សាដក១៥ប្រអប់ និងបច្ច័យកសាងចំនួន ៣លាន៥០មុឺនរៀល ព្រមទាំងប្រគេនបច្ច័យចៅអធិការវត្តចំនួន០១លាន និងព្រះសង្ឃក្នុង១អង្គ ៥មុឺនរៀល។
ឆ្លៀតក្នុងឳកាសនោះ លោកជំទាវ ក៏បាននាំយកក្រមាចំនួន១០០ សារ៉ុងចំនួន២០០ ព្រមទាំងថវិកាចំនួន០៣លានរៀល ចែកជូនដល់លោកតាលោកយាយចំណុះជើងវត្ត ក៏ដូចជាកុមារាកុមារី ដោយបេះដូងកក់ក្តៅបំផុត នៅទីអារាមមួយនេះផងដែរ៕