អបអរសាទរយុវសិស្សកម្ពុជា៣រូប បានទទួលមេដាយមាស ក្នុងការប្រគួតផ្តាច់ព្រ័ត នៃទិវាប្រវត្តិសាស្រ្តធម្មជាតិសាកល


អបអរសាទរ​យុវសិស្សកម្ពុជា៣រូប បានទទួលមេដាយមាស ១៤រូបបានទទួលមេដាយប្រាក់ និង ១៦រូបទៀតបានទទួលមេដាយសំរិទ្ធ ក្នុងការប្រគួតផ្តាច់ព្រ័ត នៃ “ទិវាប្រវត្តិសាស្រ្តធម្មជាតិសាកលដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩ ដល់២៥ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Chongqing សាធារណរដ្ឋប្រជាមានិតចិន។ ការប្រកួតនេះមានការចូលរួមពីយុវសិស្សចំនួន ជាង២០០នាក់មកពី១៣ប្រទេស។
ទិវាប្រវត្តិសាស្រ្តធម្មជាតិសាកលបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងពង្រឹងសមត្ថភាពសិស្សានុសិស្សក្នុងផ្នែកវិទ្យាសាស្រ្តធម្មជាតិនិងអភិវឌ្ឍន៍ជំនាញស្រាវជ្រាវ ឆ្នៃប្រឌិត ភាពជាអ្នកដឹកនាំ ការធ្វើបទបង្ហាញជាភាសាអង់គ្លេស និងការធ្វើការងារជាក្រុម។