ឯកឧត្តមកិត្តិសង្គហបណ្ឌិត​ ទេព​ ងន​​ ​ដឹកនាំ​ប្រជុំ​ក្រុមការងារ ដើម្បីឆ្លងសេចក្តីព្រាង “បុព្វកថា”​ នៃកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨


វិមាន​៧​មករា​÷នាព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញា​ ឆ្នាំ២០២២នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត​ ទេព​ ងន​​ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងាររៀបចំសេចក្ដីព្រាង កម្មវិធីនយោបាយ របស់គណបក្ស បានអញ្ជើញ​ដឹកនាំ​ប្រជុំ​ក្រុមការងារ ដើម្បីឆ្លងសេចក្តីព្រាង”បុព្វកថា”​នៃកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាងនិងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨។