(ព្រះវិហារ-ឧត្តរមានជ័យ)៖ ឯកឧត្តម វិន ឡៃជួ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់កងកម្លាំងនគរបាលកងវរៈសេនាតូច៧៩៥ និងកងវរៈសេនាតូច៩០៥ ដែលកំពុងឈរជើងការពារព្រំដែននៅខេត្តព្រះវិហារ និងខេត្តឧត្តមានជ័យ។
គណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានផ្តល់ជូនកងកម្លាំងនគរបាលកងវរៈសេនាតូច៧៩៥ និងកងវរៈសេនាតូច៩០៥ នូវអង្ករ ទឹកត្រី ទឹកស៉ីអ៉ីវ ត្រីខកំប៉ុង មី ស្ករស ប៊ីចេង ប្រេងឆា និងថវិកាមួយចំនួនផងដែរ៕