សម្តេចភក្តី សាយ ឈុំ អនុញ្ញាតអោយ ឯកឧត្តម ម៉ានូអែល ម៉ារេរ៉ូ គ្រុស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា និងគណៈប្រតិភូ អញ្ជើញចូលជួបសម្តែងការគួរសម


(វិមានព្រឹទ្ធសភា)៖ នាព្រឹកថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ ឯកឧត្តម ម៉ានូអែល ម៉ារេរ៉ូ គ្រុស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា និងគណៈប្រតិភូ អញ្ជើញចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តម និងគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា…។