ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកនូវែលសេឡង់


(អូស្រ្តាលី)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ John Boswell មេបញ្ជាការកងទ័ពជើងគោកនូវែលសេឡង់ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ច និងចូលរួមពិព័រណ៍ការពារដែនគោកអន្តរជាតិ (Land Forces International Land Defence Exposition) នៅទីក្រុងប្រ៊ីសបិន នៃរដ្ឋឃ្វីនលែន ប្រទេសអូស្រ្តាលី នាថ្ងៃទី៤ ខែតុលា ម្សិលមិញ។

ក្នុងជំនួបនេះ សមភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានឯកភាពគ្នាអំពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមក្នុងការបង្កើនទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរសម្រាប់ពេលអនាគត៕