ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឺទ្ធសភា អញ្ជើញធ្វើបទឧទ្ទេសនាម ជូនអភិបាលរងរាជធានី ខេត្ត ដែលទើបទទួលការតែងតាំងថ្មី


នាព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសង្គហបណ្ឌិត អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញធ្វើបទឧទ្ទេសនាម ក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំ” ជូនដល់សិក្ខាកាមដែលជា អភិបាលរងរាជធានីខេត្តទាំង២៥ ដែលទើបទទួលបានការតែងតាំងថ្មី នៅទីស្តីការក្រសួងមហាផ្ទៃ ។ សូមរំលឹកផងដែរថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តឲ្យកាន់តែមានភាពល្អប្រសើរក្នុងការឆ្លើយតប និងទាន់ពេលវេលាជូនដល់ប្រជាជនៅតាមមូលដ្ឋាន រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្កើតឲ្យមានការបំពេញបន្ថែម នូវចំនួនគណៈអភិបាល និងនាយករដ្ឋបាលតាមសាលារាជធានី-ខេត្ត និងក្រុង ស្រុក នៅទូទាំងប្រទេស ដែលនេះជាការជួយសម្រួល និងពន្លឿនប្រសិទ្ធិភាពនៅរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែប្រសើរឡើងថែមទៀត។