ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អញ្ជើញជួបបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់សៀមរាប


ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀម រាប អញ្ជើញជួបបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់សៀមរាប ដែលពុំទាន់បានចុះបញ្ជីកម្មសិទ្ធដីរបស់ពួកគាត់ ព្រោះមានពាក់ព័ន្ធនឹងដីចំណីស្ទឹងសៀមរាប ។ ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានដោះស្រាយ និងណែនាំអោយមន្ទីរជំនាញ ពាក់ព័ន្ធចាត់ក្រុមការងារចុះវាស់វែង រៀបចំឯកសារស្របតាមនីតិវិធី ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធជូនពួកគាត់។