រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំរដ្ឋបាលរាជធានីភ្នំពេញ បានប្រជុំពិភាក្សាអំពីការត្រៀមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២១សីហា ២០១៧ ក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងឯកឧត្ដម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រួមជាមួយមន្ដ្រីអង្គភាពពាក់ព័ន្ធ។
អង្គប្រជុំបានវាយតម្លៃការងារសង្កេតការណ៍កាលឆ្នាំសិក្សា២០១៥-២០១៦ និងរៀបចំផែនការសម្រាប់ការងារសង្កេតការណ៍ឆ្នាំសិក្សា២០១៦-២០១៧។ ជារួមផែនការរៀបចំមណ្ឌល ការការពារសន្តិសុខ ការរក្សាសណ្ដាប់ធ្នាប់ ការសម្អាតអនាម័យ ការសម្រួលចរាចរណ៍ ជាពិសេសការងារចម្បង ៗ នៃការប្រព្រឹត្តិទៅក្នុងដំណើរការប្រឡងឱ្យមានប្រសិទ្ធភាព និងសម្រេចឱ្យមាននូវកំណែទម្រង់វិស័យអប់រំ។
កិច្ចប្រជុំពិភាក្សាអំពីការត្រៀមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ សីហា ២០១៧
