កំពង់ឆ្នាំង:លោកកែវ ពៅប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានអំពាវនាវបែបនេះនាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ក្នុងឱកាសដែលលោក បានដឹកនាំកម្លាំង ចុះពិនិត្យ ដើម្បីស្តាប្រព័ន្ធប្រឡាយលូរ ដែលបានកកស្ទះ នៅចំពុច ភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
លោកកែវ ពៅបានមានប្រសាសន៍បន្តថាៈទឹកមិនអាចហូរចេញពីផ្លូវជាតិបានចូលលូរដោយសារមានសំរាមនិងវត្ថុផ្សេងៗទៀតនៅស្ទះមាត់លូរ ហើយ
ស្របពេលរយះពេលប៉ុន្មានថ្ងៃនេះ ទឹកភ្លៀងបានដាក់ជាប់គ្នាធ្វើអោយផ្លូវមួយចំនួនក្នុងក្រុងត្រូវបានទឹកជន់លិចផ្លូវនិងផ្ទះប្រជាពលរដ្ឋមួយចំនួនដែលជាហេតុធ្វើអោយលំបាកក្នុងការធ្វើរដំណើរជាពិសេស សិស្សសាលា និងប្រជាពលរដ្ឋ មានផលលំបាកក្នុងការធ្វេីចរាចរណ៍។
លោក បានបញ្ជាក់ថា កាយដីចេញពីប្រឡាយនេះ គ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ បន្ទាប់ពីទឹកនៅលើផ្លូវហូរចេញអស់ និងរៀបចំដាក់លូរបង្ហូរខ្នាតធំ នៅតាមសងខាងផ្លូវ។
លោកកែវពៅក៏ បានសំណូមពរ ចំពោះប្រជាពល
រដ្ឋ ដែលមានទីលំនៅសងខាងផ្លូវសូមមានការយោគយល់ ផលប៉ះពាល់មួយចំនួននៅពេលជីកដីដាក់លូរបង្ហូររំដោះទឹកចេញពីលើផ្លូវជាតិ។