មន្ត្រីបច្ចេកទេស ចាប់ផ្តើមបង្វែរទឹកជំនន់ តាមប្រឡាយមេបេតុងទៅស្តុកទុកក្នុងអាងត្រពាំងថ្ម


ក្នុងពេលដែលទឹកជំនន់នៅខេត្តឧត្តរមានជ័យ ហូរធ្លាក់មកដល់សំណង់បង្ហៀរកាត់ស្ទឹងស្រែង (គម្រោងអភិវឌ្ឍស្ទឺងស្រែងទី ១) មន្ត្រីបច្ចេកទេសរបស់ក្រសួង ក៏បានចាប់ផ្តើមបង្វែរទឹកជំនន់នេះ តាមប្រឡាយមេបេតុងដែលមានប្រវែងជាង ៤០ គម ទៅស្តុកទុកក្នុងអាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ សម្រាប់ប្រើប្រាស់នាពេលខាងមុខ ។