នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានដឹកនាំមន្ត្រីក្រោឱវាទ ចុះសួរសុខទុក្ខ លោក ឈឺន ចន្ថា សមាជិកក្រុមប្រឹក្សាសង្កាត់ស្រះចក ដែលមានជម្ងឺកំពុងសំរាក់ព្យាបាលនៅផ្ទះ ក្នុងនោះលោក អភិបាល បានឧបត្ថម្ភ ថវិកាចំនួន៤០០,០០០រៀល និង លោក ប្រធានក្រុមប្រឹក្សារខណ្ឌ ថវិកាចំនួន១០០ដុល្លា ។
បន្ទាប់មកលោក អភិបាលខណ្ឌ និង លោកប្រធានក្រុមប្រឹក្សាខណ្ឌ និង មន្ត្រីក្រោមឱវាទ បានបន្តចុះសួរសុខទុក្ខ លោកស្រី ឈឹម វត្តី សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ និង លោក ប្រឹង សាវ៉ុន សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាលទី១ កំពុងសំរាក់ព្យាបាលជម្ងឺនៅផ្ទះ និង ឧបត្ថម្ភ ថវិកាចំនួន៤០០,០០០/ម្នាក់ ផងដែរ ។