លោកជំទាវបណ្ឌិត កុយ ពិសី ធ្វើបទបង្ហាញជូនសិក្ខាកាមយោធាមកពីតាមបណ្តាអង្គភាពការពារព្រំដែន អំពីព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង


លោកជំទាវ កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានធ្វើបទបង្ហាញជូនសិក្ខាកាមរគ្គបំប៉នពិសេសការពារព្រំដែន កងទ័ពជើងគោក អំពីព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង។

បទបង្ហាញនេះ ត្រូវបានធ្វើឡើង នៅសាលាពលទាហានទី៣ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ដោយមានសិក្ខាកាមមកពីតាមបណ្តាអង្គភាពការពារព្រំដែន ចំនួន១៣៦នាក់។

នាឱកាសនោះដែរ លោកជំទាវបណ្ឌិត កុយ ពិសី ក៏បាននាំយកសៀវភៅស្តីពី បទអន្តរាគមន៍ និងសេចក្តីអធិប្បាយ ស្តីពីការបោះបង្គោលខណ្ឌសីមាព្រំដែនគោក រវាងព្ររាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងសៀវភៅស្តីអត្ថបទគោលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ការអធិប្បាយផ្តល់ការបំភ្លឺ ស្តីពីការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្ររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជូនដល់នាយទាហាន និងពលទាហានដែលជាសិក្ខាកាម ក្នុង១នាក់ ២ក្បាល និងទុកជូនសាលា ២០០ក្បាលទុកប្រើប្រាស់តាមការចាំបាច់៕