ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អញ្ជើញជាអធិតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមទ្ធិផលនានា ក្នុងវត្តបទុមសូរិយា


ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានអញ្ជើញជាអធិតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមទ្ធិផលនានា ក្នុងវត្តបទុមសូរិយា ហៅវត្តក្រពើទើ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា ព្រះវិហារថ្មីដែលសាងសង់រួចរាល់ និងរៀបចំបញ្ចុះបឋមសិលា ត្រូវសម្ភោធដាក់អោយប្រើប្រាស់ឡើងស្របពេលដែលប្រទេសជាតិ កំពុងទទួលបាននូវសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាស់វៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ីង ប៊ុនហៀង បាននាំយកអំណោយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនវត្តបុទុមសុរិយា វត្តក្រពើទើ ទេយ្យទាន បច្ច័យចំនួន ៤០លានរៀល និងស៊ីម៉ង់១០តោន។
ព្រមទាំងបានចែកជូនវត្ថុអនុស្សាវរីយ៍ ជូនដល់មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងកងកម្លាំងមានសមត្ថកិច្ច ដែលបានចូលរួមក្នុងពិធីនោះផងដែរ ៕