គ្រួសារមានជីវភាពខ្សត់ខ្សោយ និងចាស់ជរាចំនួន ១០០គ្រួសារ ក្នុងសង្កាត់ច្រាំចំរេះ១ ទទួលបានអំណោយពី ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន


ឯកឧត្តមវេជ្ជ.សុះ មុះសិន អនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈចលនាយុវជន នៃចលនាមហាជន របស់គណបក្សប្រជាជនកម្ពុជា និងលោកសាស្ត្រាចារ្យ Abdul Rashid Abdul Rahman អគ្គលេខាធិការសហព័ន្ធសមាគមគ្រូពេទ្យអ៊ីស្លាម (FIMA) បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាត ១០០គ្រួសារ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សកែវ រាជធានីភ្នំពេញ។ ពិធីក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមជារដ្ឋលេខាធិការ អនុរដ្ឋលេធិការ លោកអភិបាល នៃគណ:អភិបាលខណ្ឌឬស្សីកែវ ក្រុមការងារចុះជួយសង្កាត់ច្រាំងចំរេះ១ យុវជន និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។

ឯកឧត្តម បានពាំនាំការផ្តាំផ្ញើក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូន លោកពូ អ្នកមីងទាំងអស់នៅទីនេះ ដោយក្តីនឹករលឹកពីចម្ងាយ។ ឯកឧត្តមបានបន្តថា អំណោយដែលចែកជូនគឺជាទឹកចិត្តរបស់សប្បុរសជននានាតាមរយៈលោកសាស្ត្រាចារ្យ Abdul Rashid Abdul Rahman ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ១៥គក ប្រេងឆា ០១ដប មី ០១កេះ និងស្ករស ០១ គក។