មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ និងវាយតម្លៃការខូចខាតនៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង


នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៧ មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃការខូចខាតនៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ រួមមាន ៖
១. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកដាច់ ស្ថិតក្នុងឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
២. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹក ០៥ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
៣. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកតាម៉ុក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
៤. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកថ្មី ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
៥. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកអូរស្វាយ ស្ថិតក្នុងឃុំសាឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។