រដ្ឋាភិបាលកូរ៉េ ផ្តល់ឱកាសការងារជូនពលរដ្ឋខ្មែររស់នៅខេត្តកណ្តាល ២៦,០០០នាក់ ជាមួយលក្ខណល្អប្រសើរជាងមុន


ជាឱកាសល្អសម្រាប់ប្រជាពលរដ្ឋខេត្តកណ្ដាល, រដ្ឋបាលខេត្តគ្រោងបញ្ជូនពលករជំនាញចំនួន ២,៦០០០នាក់ ទៅធ្វើការនៅប្រទេសកូរ៉េ ជាមួយនឹងលក្ខណល្អប្រសើរជាងមុន ពោលគឺប្រាក់បៀវត្សច្រើនជាងពលករ ផ្សេងទៀត និងលក្ខខណ្ឌល្អសម្រាប់ប្ដីប្រពន្ធ ព្រមជាមួយលក្ខខណ្ឌល្អៗជាច្រើនផ្សេងទៀត មានន័យថាសាធារណរដ្ឋកូរ៉េ បានបើកឱកាសល្អ, ងាយស្រួលជាងមុនសម្រាប់ពលករខ្មែរដែលធ្លាប់ទៅធ្វើការផ្នែកវិស័យកសិកម្ម នៅឯប្រទេសកូរ៉េ តាមរយៈរដ្ឋបាលខេត្តកណ្ដាល។

គោលបំណង​នៃជំនួបពិភាក្សានេះ ដើម្បីពិនិត្យ ពិភាក្សា អំពីលទ្ធភាពនៃការបញ្ចូនពលករទៅធ្វើការងារនៅសាធារណរដ្ឋកូរ៉េ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងជាឱកាសដ៏ល្អដល់យុវជន ប្រជាជននៅក្នុងមូលដ្ឋានខេត្ត ដើម្បីបង្កើនប្រាក់ចំណូលសេដ្ឋកិច្ចគ្រួសារ បង្កើនជំនាញ និងបទពិសោធន៍ ពិសេសដល់យុវជន ដើម្បីយកចំណេះដឹងទាំងនោះ មកជួយអភិវឌ្ឍមូលដ្ឋានខេត្តកណ្ដាល ឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ថែមទៀត។

ស្ថិតនៅក្នុងឱកាសជំនួបរវាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ជាមួយនឹងលោក Choi Dong-in of Heupect អភិបាលក្រុង Gueongsangbuk-do នៃសាធារណរដ្ឋកូរ៉េ កាលពីពេលថ្មីៗកន្លងទៅនេះ, លោកChoi Dong-in of Heupect អភិបាលក្រុង Gueongsangbuk-do នៃសាធារណរដ្ឋកូរ៉េ បានថ្លែងថា លក្ខណ្ឌមិនមានពិរុទ្ធភាព មានសុខភាពល្អ មិនគិតពីកម្រិតវប្បធម៍ជាដើម ។

ជាការឆ្លើយតបលោក គង់ សោភ័ណ្ឌ បានសម្ដែងការត្រេកអរ និងសប្បាយរីករាយជួសប្រជាពលរដ្ឋនៅខេត្តកណ្ដាល ដោយខាងសាធារណរដ្ឋកូរ៉េ ស្នើសុំទទួលយកពលករខ្មែរយើងចំនួន ២,៦០០០នាក់ ទៅធ្វើការផ្នែកវិស័យកសិកម្ម នៅឯប្រទេសកូរ៉េ ជាមួយនឹងប្រាក់បៀវត្សច្រើនជាងមុន និងលក្ខខណ្ឌល្អជាច្រើនសម្រាប់ពលករខ្មែរ។

លោកបន្ថែមថា រដ្ឋបាលខេត្តកណ្ដាល នឹងរៀបចំពោះលក្ខណ្ឌនានាដែលកូរ៉េ តម្រូវមក ហើយរដ្ឋបាលខេត្តបានដាក់ពាក្យស្នើរទៅក្រសួងរួចហើយ រង់ចាំការឆ្លើយតបជាវិជ្ជមានឆាប់ៗនេះ៕