ឯកឧត្តម យឹម ឆៃលី អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ


នៅព្រឹកថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៧ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រារព្ធពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ក្រោមអធិបតីភាព ឯកឧត្តម យឹម​ ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សារស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល មានទីតាំងស្ថិតនៅ ក្រុងច្បាមន ខេត្តកំពង់ស្ពី ។