នៅក្នុងកម្មវិធីតម្លើង និងសម្ពោធប៉មចម្រោះទឹកស្អាតនៅក្នុងវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បានសូមសំណូមពរដល់ប្អូនៗសិស្សានុសិស្សឱ្យចេះថែទាំសុខភាព និងខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីទទួលបានជោគជ័យទៅថ្ងៃអនាគត។ ហើយក៏សង្ឃឹមថា ប្អូនៗនឹងចេះចែករំលែកជោគជ័យទៅកាន់អ្នកដទៃបន្ដទៀតថែមទៀត។