ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខ ឯកឧត្តមនាយឧត្តមសេនីយ៍ ផាន់ ងួន ដល់គេហដ្ឋាន


ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ឯកឧត្តម កែវ ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធាន អនុប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សួរសុខទុក្ខឯកឧត្តមនាយឧត្តមសេនីយ៍ ផាន់ ងួន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាក្រសួងការពារជាតិ ដែលចូលនិវត្តន៍ ដល់គេហដ្ឋាន នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ។
ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេចចក្រីប្រធានកិត្តិយសគណបក្ស សម្តេច លោកជំទាវ អនុប្រធានគណបក្ស ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ រួមជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត
ពេជ ចន្ទមុន្នី ជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ផាន់ ងួន និងក្រុមគ្រួសារ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ផាន់ ងួន មានក្តីរំភើបយ៉ាងខ្លាំងឥតឧបមា និងអរគុណជាអនេកព្រមទាំងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សម្តេច លោកជំទាវ ឯកឧត្តម ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងមកសួរសុខទុក្ខ ឯកឧត្តមនាយឧត្តមសេនីយ៍ និងក្រុមគ្រួសារដល់លំនៅដ្ឋាន ធ្វើឲ្យឯកឧត្តមនាយឧត្តមសេនីយ៍ និងក្រុមគ្រួសារ ទទួលបាននូវភាពកក់ក្តៅនិងជាកិត្តិយសសម្រាប់ក្រុមគ្រួសារ។
ឯកឧត្តមនាយឧត្តមសេនីយ៍ក៏បានបញ្ជាក់ពីការគាំទ្រយ៉ាងច្បាស់ចំពោះបេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជារៀងរហូត និងការគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដែលពោរពេញទៅដោយចំណេះដឹង សមត្ថភាព សីលធម៌ គុណធម៌ សក្តិសមជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត។
ឯកឧត្តមនាយឧត្តមសេនីយ៍ ផាន់ ងួន ក៏បានរៀបរាប់ពីប្រវត្តិការងារថា ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ បានចូលបម្រើការងារនៅក្រសួងការពារប្រទេស ផ្នែកកងទ័ពអាកាស ហើយទទួលបានដំណែងជាអនុប្រធានមន្ទីរកងទ័ពអាកាស ជាស្នងការរង ជាស្នងការការពារអាកាសចរណ៍ ជាអនុរដ្ឋលេខាធិការ ជារដ្ឋលេខាធិការក្រសួងការពារជាតិ និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន (បច្ចុប្បន្នជាទីប្រឹក្សាក្រសួងការពារជាតិ)។
ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានលើកឡើងផងដែរថា យុវជនជំនាន់មុនបានយកជីវិតធ្វើជាដើមទុនដើម្បីបុព្វហេតុប្រជាជន និងប្រទេសជាតិ ដើម្បីសុខសន្តិភាព ហើយធ្វើការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យប្រទេសជាតិមានកេរ្តិ៍ឈ្មោះស្មើមុខមាត់ជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ដូច្នេះយុវជនជំនាន់ក្រោយក្រៅពីបន្តថែរក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន ត្រូវប្រកាន់ខ្ជាប់នូវចំណុច២សំខាន់៖
១.ត្រូវខិតខំបន្តការរៀនសូត្រ យកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់យកជំនាញ និងចំណេះដឹងឱ្យបានច្បាស់លាស់ពិតប្រាកដ ដែលនេះគឺជាការកសាងនូវមូលដ្ឋានគ្រឹះមួយដ៏រឹងមាំ ដើម្បីសម្រេចបានជោគជ័យក្នុងការបំពេញមុខងារ តួនាទី និងភារកិច្ចនាពេលអនាគត។
២.ពង្រឹងឆន្ទៈស្នេហាជាតិ សាមគ្គីជាតិរបស់យុវជនជំនាន់ក្រោយឱ្យបានកាន់តែខ្លាំងក្លា។
ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានជូនពរដល់គណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជ័យជន្នះលើសលប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបន្តដឹកនាំប្រទេស ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរាប់សិបឆ្នាំតទៅមុខទៀត។
ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម ចាយ បូរិន ឯកឧត្តម កែវ ពិសិដ្ឋ និងលោក ទួន យ៉ាត ព្រមទាំងសមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន
ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ឯកឧត្តមនាយឧត្តមសេនីយ៍ ផាន់ ងួន និងជូនពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍ មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ។