កំពត ៖ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះ លោកជំទាវ ឌី សុខីទីឃាយុកោ ភរិយា ឯកឧត្តម ហ៊ុន ម៉ានិត បានដឹកនាំក្រុមការងារកម្មវិធីផ្ទះទេវតាចុះមកប្រគល់ផ្ទះទេវតាចំនួន០៤ខ្នងជាបន្តទៀតជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹងនៅលើទឹកដីខេត្តកំពត។
១.ផ្ទះលេខ២១២ ប្រគល់ជូនអ្នកមីង រស់ អន អាយុ៦០ឆ្នាំ រស់នៅភូមិក្រាំងថ្កូវ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។
២.ផ្ទះលេខ២១១ ប្រគល់ជូនលោកយាយ ហ៊ឹម អ៊ីប អាយុ៦៨ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំអង្គរភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។
៣.ផ្ទះលេខ២១៣ ប្រគល់ជូនលោកតា អោម សឿន អាយ៧០ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
៤.ផ្ទះលេខ២១០ ប្រគល់ជូនលោកយាយ អ៊ុង កេនអាយុ៦២ឆ្នាំ រស់នៅភូមិភ្នំឆ្មា ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។
បញ្ជាក់: ផ្ទះទេវតាទាំង៤ខ្នងខាងលើនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។
ទុរគតជនដែលទទួលបានផ្ទះនីមួយៗ ក្រោយពីទទួលបានផ្ទះហើយនោះ ក៏ទទួលបានអំណោយបន្ថែមពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានដូចជាសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។
ក្នុងឱកាសនោះដែរមានប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលបានចូលរួមអបអរសាទរកម្មវិធីផ្ទះទេវតា ក៏បានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ រួមមានសម្ភារសិក្សា ទឹកដោះគោកូនក្មេង នំកញ្ចប់ រទេះរុញសម្រាប់ជនពិការចំនួន១គ្រឿង និងថវិកាមួយចំនួនផងដែរ។
ដោយឡែកទុរគតជនចំនួន០៤គ្រួសារផ្សេងទៀត រស់នៅឃុំដំបូកខ្ពស់, ឃុំដានគោម, ឃុំសំឡាញ់ ស្រុកអង្គរជ័យ ខេត្តកំពត ដែលកំពុងមានជីវភាពខ្លះខាតយ៉ាងខ្លាំងផងនោះ ត្រូវបានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងមួយគ្រួសារទទួលបាន អង្ករ១០០គីឡូក្រាម កន្ទេល ពូក មុង ភួយ ខ្នើយ ចាន ឆ្នាំង មី៥កេះ ទឹកដោះគោ២កេះធំ ទឹកស៊ីអ៊ីវ៣យួរ វិទ្យុ១គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនធំ និងថវិកា៥០ម៉ឺនរៀល។
សូមជម្រាបថា: កម្មវិធីផ្ទះទេវតា នៅតែបន្តសកម្មភាពមនុស្សធម៌ ជាបន្តបន្ទាប់ទៅទៀត ដើម្បើជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលជួបការលំបាកខ្លាំងក្នុងជីវភាព ជាពិសេសទុរគតជនជនចាស់ជរាគ្មានទីពឹងពិតប្រាកដ។