នៅរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ក្រុមការងារមូលនិធិសម្តេចក្រឡាហោ ស ខេង ខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ ពៅ សុខ ព្រមទាំងក្រុមការងារមូលនិធិស្រុកសាលាក្រៅ ក្នុងនាមឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន ជាអ្នកទទួលខុសត្រូវការងារមូលនិធិសម្តេចក្រឡាហោមខេត្តប៉ៃលិន។
ក្រុមការងារបានចុះជួបសួរសុខទុក្ខនិងនាំយកថវិកា មូលនិធិសម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន ផ្តល់ជូនដល់ស្រ្តីដែលទើបនឹងសម្រាលកូនចំនួន០២គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាននូវគ្រឿងឧបភោគ បរិភោគសម្ភារះទារក និងថវិកាមូលនិធិចំនួន ២០០,០០០រៀល(ពីរសែនរៀលគត់)។
នាឱកាសនោះ លោកជំទាវ បាននាំបណ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមអបអរសាទរដល់សមាជិកគ្រួសារថ្មី ពីសំណាក់សម្តេចក្រឡាហោម ជូនចំពោះប្រជាពលរដ្ឋសម្រាលកូនទាំង០២គ្រួសារ នាពេលនេះផងដែរ ដោយជានិច្ចកាល សម្តេចក្រឡាហោម និងក្រុមការងារគណបក្សប្រជាជនកម្ពុជាទាំងអស់ តែងតែបានគិតគូយកចិត្តទុកដាក់ពីសុខ និងទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ទូទាំងប្រទេស តាមរយៈ អ្នកតំណាងរាស្រ្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់នៃគណបក្សប្រជាជនកម្ពុជា។