ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងពិធីសម្ភោធដាក់អោយប្រើសប្រាស់ជាផ្លូវការសាលារៀន០១ខ្នង ភូមិល្វាធំ ខេត្តក្រចេះ


ព្រឹកថ្ងៃទី១៩ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្រប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា នៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈចលនាយុវជន នៃចលនាមហាជន របស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់សាលារៀន ១ខ្នង ស្ថិតនៅភូមិល្វាធំ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានការចូលរួម ពី Dato Amir សប្បុរសជនប្រទេសម៉ាឡេសុី និង ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ និង លោក ភឹម ភីរ៉ា អភិបាលរង តំណាង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តខេត្ត អាជ្ញាធរមូលដ្ឋាន ហាកឹម តួន យុវជន ស.ស.យ.ក ។ សាលារៀនឈ្មោះ តាស់ហ្វីស ហ្វាទីម៉ាស់ ហ្គោហ្វូត អាល់ហុីដាយ៉ាស់ នេះមានទំហំ ៨ម៉ែត្រ x ១៤ម៉ែត្រ បានចំណាយថវិកាសាងសង់សរុបចំនួន ២៧០០០០ ដុល្លារអាមេរិច ។
ឯកឧត្តម សុះ មុះសិន បានលើកឡើងក្នុងពិធីសម្ភោធសាលារៀននេះ ថា សន្តិភាព ពិតជាមានសារៈសំខាន់ ធ្វើឲ្យប្រទេសមានការអភិវឌ្ឍ ដោយសារនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សំណូមពរឲ្យប្រជាពលរដ្ឋ បន្តការជឿលើការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រោះគ្មានអ្នកណាដឹកនាំល្អដូច សម្តេចតេជោនាយករដ្ឋមន្រ្តី សព្វថ្ងៃនោះទេ ។ នៅក្នុងពិធីនេះ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋគ្រប់គ្នាទាំងអស់ នៅទូទាំងប្រទេស បានទទួលផលផ្លែផ្ការៀងៗខ្លួន ដោយសារប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ ដោយសារប្រជាពលរដ្ឋ បានជ្រើសរើសមេដឹកនាំត្រឹមត្រូវ។

ឯកឧត្តម បានបន្តលើកឡើងដែរថា សន្តិភាព ពិតជាមានសារៈសំខាន់ ធ្វើឲ្យប្រទេសមានការអភិវឌ្ឍ ដោយសារនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សំណូមពរឲ្យប្រជាពលរដ្ឋ បន្តការជឿលើការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រោះគ្មានអ្នកណាដឹកនាំល្អដូច សម្តេចតេជោនាយករដ្ឋមន្រ្តី សព្វថ្ងៃនេះ ។