សូមអបអរសាទរ និងមានមោទនភាពយ៉ាងក្រៃលែងចំពោះ កីឡាករ កីឡាការិនីកម្ពុជាដែលទទួលបានមេដាយ១១ ក្នុងនោះ មេដាយមាស២ មេដាយប្រាក់២ និងមេដាយសំរឹទ្ធ៤ ក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៥ នៅទីក្រុងញូដេលី ប្រទេសឥណ្ឌា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧។
គួរបញ្ជាក់ផងដែរ ថានៅជាលើកទីមួយសម្រាប់កម្ពុជា ដែលបានបញ្ជូនកីឡាករ កីឡាការិនី ចំនួន១៩នាក់ ចូលរួមប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក ហើយជាលទ្ធផលកីឡាករ កីឡាការិនីចំនួន១១នាក់ ទទួលបានមេដាយផងដែរ។
ជ័យលាភីពានរង្វាន់ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៥ នៅទីក្រុងញូដេលី ប្រទេសឥណ្ឌា
