ជ័យលាភីពានរង្វាន់ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៥ នៅទីក្រុងញូដេលី ប្រទេសឥណ្ឌា


សូមអបអរសាទរ និង​មាន​មោទនភាព​យ៉ាង​ក្រៃលែង​ចំពោះ កីឡាករ កីឡា​ការិនី​កម្ពុជា​ដែល​ទទួលបានមេដាយ១១ ក្នុង​នោះ មេដាយមាស២ មេដាយ​ប្រាក់២ និង​មេដាយ​សំរឹទ្ធ​៤ ក្នុង​ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក​លើកទី៥ នៅទីក្រុងញូដេលី ប្រទេសឥណ្ឌា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៥ ខែ​សីហា ឆ្នាំ២០១៧។
គួរ​បញ្ជាក់​ផង​ដែរ ថា​នៅ​ជា​លើក​ទី​មួយ​សម្រាប់​កម្ពុជា ដែល​បាន​បញ្ជូន​កីឡាករ កីឡា​ការិនី ចំនួន​១៩នាក់ ចូលរួម​ប្រកួត​កីឡាវ៉ូវីណាមជើងឯកពិភពលោក ហើយ​ជា​លទ្ធផល​កីឡាករ កីឡា​ការិនី​ចំនួន​១១​នាក់​ ទទួល​បាន​មេដាយ​ផងដែរ។​