ឯកឧត្តម ប៊ិន ឈិន អញ្ជើញចូលរួមក្នុងពិធីរំលឹកគុណ បួងសួងសុំសេចក្តីសុខចំរើន និងជ័យជំនៈគ្រប់ភារកិច្ច


រសៀលថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៧ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីស្តីទីនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត រួមជាមួយឯកឧត្តម លោកជំទាវជាក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានអញ្ជើញចូលរួមក្នុងពិធីរំលឹកគុណ បួងសួងសុំ​សេចក្តីសុខចំរើន និងជ័យជំនៈគ្រប់ភារកិច្ច ពិសេសឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៦ ឆ្នាំ២០១៨ខាងមុន ពីលោកតាកែវ ដែលស្ថិតនៅក្នុងបរិវេណលេខាធិការដ្ឋានក្រុមប្រឹក្សាខេត្តតាកែវ ៕