រដ្ឋសភា ទទួលស្គាល់ឯកឧត្តម ទី ថានី ជាតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ ជំនួសឯកឧត្តម ខូយ សុខា ដែលទទួលមរណភាព និងបោះឆ្នោតជ្រើសតាំងឯកឧត្តម យិន ប៊ុនណាង ជាសមាជិកគណៈកម្មការផែនការ


(ភ្នំពេញ)៖ រដ្ឋសភា បានអនុម័តយល់ព្រមសំណើសុំប្រកាសទទួលស្គាល់លោក ទី ថានី ជាតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ជំនួសឯកឧត្តម ខូយ សុខា ដែលបានទទួលមរណភាព ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិជាសមាជិករដ្ឋសភា នីតិកាលទី៦ នៅក្នុងសម័យប្រជុំរដ្ឋសភាខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋសភា ។

ការអនុម័តទទួលស្គាល់ឯកឧត្តម ទី ថានី ជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

បន្ថែមពីនេះ លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម យិន ប៊ុនណាង ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា៖