នៅព្រឹកថៃ្ងទី១៦ ខែមីនា ឆ្នាំ២០១៦ ប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍និងស.ស.យ.កខេត្ត មន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកជំទាវកែ ច័ន្ទមុនី ប្រធានកិតិ្តយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត និងជាអ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយលោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្តលោកស្រីឈុំ ចាន់សុខ ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកថោង ចំរើន ប្រធានមន្ទីរសង្គម
កិច្ចខេត្ត លោកសោម វឺន អភិបាលស្រុករលាប្អៀរ និងប្រតិភូស.ស.យ.កខេត្តបានចុះសាកសួរសុខទុក្ខនាំយកអំណោយថវិកានិងគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនស្រ្តីមេម៉ាយក្រីក្រគ្មានទីពឹងចិញ្ចឹមកូន២នាក់មានមុខរបរឡើងត្នោតដល់លំនៅដ្ឋានស្ថិតក្នុងភូមិព្រះរាមរង្ស៊ី ឃុំជ្រៃបាក់ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកសោម វឺន អភិបាលស្រុករលាប្អៀរបានអោយដឹងថា៖អំណោយនិងថវិកាដែលលោកជំទាវកែ ច័ន្ទមុនី និងប្រតិភូសមាគមនារីកម្ពុជាសន្តិភាពដើម្បីអភិវឌ្ឍន៍មន្ទីរសង្គមកិច្ចខេត្តស.ស.យ.កខេត្ត និងសប្បុរសជនបានឧបត្ថម្ភដល់ស្រ្តីមេម៉ាយក្រក្រីឈ្មោះញ៉ឹក ចំរើន អាយុ៣៣ឆ្នាំចិញ្ចឹមកូន២នាក់មានមុខរបរឡើងត្នោតរស់នៅភូមិ ឃុំ ខាងលើរួមមាន៖
ថវិកា៦៥០.០០០រៀល អង្ករ១០៥គីឡូក្រាម មី៥កេស សារ៉ុង ខោអាវ ឃីតនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។លោកសោម វឺនបានបន្តទៀតថាៈកន្លងមកអាជ្ញាធរមូលដ្ឋាន និងស្ថាប័នក្នុងស្រុកក៏បានជួយឧបត្ថម្ភដល់ស្រ្តីនេះផងដែរ។