មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យវាយតម្លៃការងារកែលំអ ទាំប្រព័ន្ធធារាសាស្ត្រក្នុងខេត្តមណ្ឌលគិរី


រសៀលថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៧ មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៣ ប្រព័ន្ធ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងនោះ មាន ៖
១. ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក អូរប្រង់ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សា ១.០៧៨ ហិកតា និងស្រូវប្រាំង ៣០០ ហិកតា ។
២. ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក អូរណំ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សា ១.៣៤៤ ហិកតា និងស្រូវប្រាំង ៣០០ ហិកតា ។
៣. ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក អូរយ៉េះ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សា ១.៥០០ ហិកតា និងស្រូវប្រាំង ៣០០ ហិកតា ៕