ឯកឧត្តម សុះ មុះសិន បានអញ្ជើញចុះ សំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋសាសនិកឥស្លាម នៅក្នុងភូមិជ្រោយមេត្រីលើឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ចំនួន ២៥០គ្រួសារ


ឯកឧត្តម សុះ មុះសិន អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តកណ្តាល សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញចុះ សំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋសាសនិកឥស្លាម នៅក្នុងភូមិជ្រោយមេត្រីលើឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ចំនួន ២៥០គ្រួសារ នឹងបាននាំយកអំណោយ ២៥០កញ្ចប់ សម្រាប់ហូបបួសនៅខែរ៉ាម៉ាឌន ។ពិធីនេះប្រារព្ធធ្វើនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៣។

ពិធីខាងលើ ក៏មានការចូលរួមអមដំណើរពីសំណាក់ ឯកឧត្តមវេជ្ជ្ជ. សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម
ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯឧត្តមវេជ្ជ. ពាស់ មូស្លឹម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យូសុះ អាលីយ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ សមាជិកក្រុមប្រឹក្សាស្រុកមុខកំពូល អភិបាលរងនៃគណៈអភិបាលស្រុកកំពូល សមាជិកក្រុមប្រឹក្សាឃុំ និងលោកមេភូមិ ព្រមទាំងតំណាងសាសនិកអ៊ីស្លាម តុ ហាកឹមតួន ផងដែរ ។

ឯកឧត្តមបានមានមតិផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងមុខឲ្យបានគ្រប់ៗ គ្នា ហើយបោះជូនគណបក្សប្រជាជន ដែលជាអ្នកមានគុណធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ។

ឯកឧត្តម បានថ្លែងអំពីគុណូបក្ការៈដ៏ធំធេង
របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានទោមនស្សនោះឡើយ។

អំណោយចែកជូនក្នុង០១គ្រួសារៗ រួមមាន ÷
១ .អង្ករមួយ ១៥គីឡូក្រាម
២ .ទឹកដីគោ ០១កំប៉ុង
៣ .ស្ករស ០១គីឡូក្រាម
៤ .មី ១០កញ្ចប់
៥ .ប្រេងឆា ០១ដប
៦ .អំបិល ០១គីឡូក្រាម