(ក្បាលត្រាច) នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៦ លោក ទីវ រ៉ាវុឌ្ឍ ប្រធានក្រុមការងារចុះជួយឃុំក្បាលត្រាច អញ្ជើញជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារ ចុះជួយស្រុក ក្រគរ បានដឹកនាំក្រុមការងារចូលរួម ក្នុងពិធីចែក អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គំរូថ្មី ចំនួន 1.542 នាក់ ជូនប្រជាជនមកពី11ភូមិ ក្នុងឃុំក្បាលត្រាច នៅវត្តបុប្ផាសុវណ្ណ។ នៅល្ងាចថ្ងៃដដែល ក្រោយសម្រាកបរិភោគអាហារថ្ងៃត្រង់រួច ក្រុមយុវជនឃុំក្បាលត្រាចបាន នាំគ្នាសម្អាតបរិវេណ ប្រារព្ធពិធីអោយបានស្អាតវិញ និងឆ្លៀតជួយរៀបចំក្នុងបរិវេណអគារស្នាក់ការបក្សឃុំដែលកំពុងសាងសង់ ដើម្បី ត្រៀមចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។
ឯកឧត្តម កែវ រតនៈ ចាត់តំណាងចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ក្នុងឃុំក្បាលត្រាច ចំនួន ១៥៤២នាក់
