ឯកឧត្តមវេជ្ជ. សុះ មុះសិន បានអញ្ជើញផ្តល់អំណោយអាហារកញ្ចប់ និងអង្ករ ជូនដល់ប្រជាពលរដ្ឋចំនួន២៥០គ្រួសារ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ


ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងផ្តល់អំណោយអាហារកញ្ចប់ និងអង្ករហ្សាកាត់ចំនួន២៥០គ្រួសារ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ពិធីនេះក៏មានការចូលរួម ពីសំណាក់ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ឯកឧត្តមវេជ្ជ. សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម វេជ្ជ. ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុពញាក្រែក លោកមេឃុំ មេភូមិ យុវជនស.ស.យ.កស្រុក អាជ្ញាធរដែនមូលដ្ឋាន យុវជន ស.ន.ម.ក ច្រើនរូបផងដែរ ។ ជាកិច្ចចាប់ផ្តើមឯកឧត្តម ពាំនាំសាកសួរនិងសេចក្តីនឹករលឹក ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អ៊ុំពូមីងមា បងប្អូនប្រជាពលរដ្ឋទាំងអស់នៅអង្គពិធីទាំងមូល ។

ឯកឧត្តមបានមានមតិផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងមុខឲ្យបានគ្រប់ៗ គ្នា ហើយបោះជូនគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកមានគុណធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ។ ជាពិសេសគុណូបក្ការៈដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានទោមនស្សនោះឡើយ។ ការថែរក្សាបាននូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ភាពជោគជ័យ នៃការប្រយុទ្ធទប់ស្កាត់ជម្ងឺកូវីត១៩ ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានបង្កើតភាពស៊ាំបានល្អ នៅតាមសហគមន៏ នានា ។ ឯកឧត្តម បានជំរុញប្រជាពលរដ្ឋ ឬអាណាព្យាបាល អោយកូនត្រូវអោយមានការរៀនសូត្រអោយបានខ្ពស់ ដើម្បីចូលរួមដឹកនាំសហគមន៏ និងប្រទេសជាតិផងដែរ ។

សូមជម្រាជូនផងដែរថា អំណោយចែកជូននេះ ជាជំនួយសបុបុរសធម៌ ពីស៊ូរ៉ាវ អាលមូស៊ីនីន ប៉ើត្រូណាស់( SURAW Al-MUHSININ PETRONAS) នៃប្រទេសម៉ាឡេសុី តាមរយៈសមាគមសាស្រ្តាចារ្យមុស្លិមកម្ពុជា និងអង្គការmuslimehelfen នៃប្រទេសអាឡឺម៉ង់ តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា
ដោយប្រជាពលរដ្ឋនៅភូមិស្រះ ភូមិថ្មី ភូមិត្រពាំងថ្ម ភូមិពោធិឥន្ទ ឃុំពពេល ទទួលបានអង្ករហ្សាកាត់ក្នុងម្នាក់ៗទទួលបាន១៤គីឡូក្រាម និងៅូមិពោរោងលើ ឃុំកោងកាងចំនួន១០០គ្រួសារ ដោយក្នុង០១គ្រួសារ
ទទួលបាន÷
១ .អង្ករមួយ ១៥គីឡូក្រាម
២ .ស្កសរ ២គីឡូក្រាម
៣.ទឹកក្រូចដបធំ២ដប
៤.ប្រេងឆា ១ដប
៥.ត្រីខ ០១កំប៉ុង
៦.ទឹកដោះគោ ០១កំប៉ុង
៧.ទឹកត្រី ០១ដប
៨.អំបិល ០១គីឡូក្រាម
៩.ប៊ីចេង ០១កញ្ចប់
១០ មី ចំនួន២៥កញ្ចប់
ពិធីនេះប្រារព្វធ្វើឡើងនៅរសៀលថ្ងៃទី០៩ខែមេសា ឆ្នាំ២០២៣