ឯកឧត្តមវេជ្ជ. សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងលោកជំទាវ បានផ្តល់ថវិកា ជូនដល់ចាស់ជរា ស្រ្តីមេម៉ាយ និងក្មេងកំព្រា២០០នាក់ ក្នុងស្រុកពញាឮ ខេត្តកណ្តាល


ឯកឧត្តមវេជ្ជ. សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល សមាជិកគណៈម្មាធិការ
កណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណចលនាសាសនិកឥស្លាមរបស់គណប្សប្រជាជនកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងផ្តល់
ថវិកាចំនួន៦លានរៀល ជូនដល់ ចាស់ជរា ស្រ្តីមេម៉ាយ អ្នកមានជីវភាពខ្វះខាត និងក្មេងកំព្រាចំនួន២០០នាក់ ។

ពិធីនេះក៏មានការចូលរួម ពីសំណាក់ ឯកឧត្តមវេជ្ជ. សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម វេជ្ជ. ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំ មេភូមិ អាជ្ញាធរដែនមូលដ្ឋាន យុវជន ស.ន.ម.ក ច្រើនរូបផងដែរ ។

ឯកឧត្តមបានមានមតិផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងមុខឲ្យបានគ្រប់ៗ គ្នា ហើយបោះជូនគណបក្សប្រជាជន ដែលជាអ្នកមានគុណធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ។ ជាពិសេសគុណូបក្ការៈដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានទោមនស្សនោះឡើយ។ ការថែរក្សាបាននូវស្ថេរភាពនយោបាយ ស្ន្តិសុខ សណ្តាប់ធ្នាប់សង្គម ភាពជោគជ័យ នៃការន្រយុទ្ធទប់ស្កាត់ជម្ងឺកូវីត១៩ ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានបង្កើតភាពស៊ាំបានល្អ នៅតាមសហគមន៏ នានា ។ ឯកឧត្តម បានជំរុញប្រជាពលរដ្ឋ ឬអាណាព្យាបាល អោយកូនត្រូវអោយមានការរៀនសូត្រអោយបានខ្ពស់ ដើម្បីចូលរួមដឹកនាំសហគមន៏ និងប្រទេសជាតិផងដែរ ។

ពិធីនេះប្រារព្វធ្វើឡើងនៅថ្ងៃទី០៨ខែមេសា ឆ្នាំ២០២៣