ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិកគណៈម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណចលនាសាសនិកឥស្លាមរបស់គណប្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងផ្តល់អង្ករ ចំនួនជាង03តោន ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន300គ្រួសារ ក្នុងនោះ គឺភូមិ១ចំនួន៦០គ្រួសារ ភូមិ២ចំនួន១៨០គ្រួសារ និងភូមិ៣ចំនួន៦០គ្រួសារ
ពិធីនេះក៏មានការចូលរួម ពីសំណាក់ ឯកឧត្តមវេជ្ជ. សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម វេជ្ជ. ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យូសុះ អាលីយ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធាណៈ លោកចៅសង្កាត់ជ្រោយចង្វារ លោកមេភូមិ អាជ្ញាធរដែនមូលដ្ឋាន និងយុវជន ស.ស.យ.ក យុវជន ស.ន.ម.ក ច្រើនរូបផងដែរ ។ ឯកឧត្តមបានមានមតិផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងមុខឲ្យបានគ្រប់ៗ គ្នា ហើយបោះជូនគណបក្សប្រជាជន ដែលជាអ្នកមានគុណធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ។ ជាពិសេសគុណូបក្ការៈដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានទោមនស្សនោះឡើយ។ ការថែរក្សាបាននូវស្ថេរភាពនយោបាយ ស្ន្តិសុខ សណ្តាប់ធ្នាប់សង្គម ភាពជោគជ័យ នៃការន្រយុទ្ធទប់ស្កាត់ជម្ងឺកូវីត១៩ ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានបង្កើតភាពស៊ាំបានល្អ នៅតាមសហគមន៏ នានា ។ ឯកឧត្តម បានជំរុញប្រជាពលរដ្ឋ ឬអាណាព្យាបាល អោយកូនត្រូវអោយមានការរៀនសូត្រអោយបានខ្ពស់ ដើម្បីចូលរួមដឹកនាំសហគមន៏ និងប្រទេសជាតិផងដែរ ។
ពិធីនេះប្រារព្វធ្វើឡើងនៅថ្ងៃទី០៧ខែមេសា ឆ្នាំ២០២៣