ឯកឧត្តមវេជ្ជ. សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានផ្តល់ផ្តល់ថវិកា អំណោយជូនដល់ប្រជាពលរដ្ឋ ២៥០គ្រួសារ ក្នុងស្រុកកោះធំ ខេត្តកណ្តាល


ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមវេជ្ជ. សុះ មុះសិន តំណាងរាស្រ្តមណ្តលខេត្តកណ្តាល និងជាសមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមក្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងផ្តល់ថវិកា និងអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន២៥០គ្រួសារ នៅស្រុកកោះធំ ខេត្តកណ្តាល ។

ពិធីនេះ ក៏មានការចូលរួម ពី ឯកឧត្តម វេជ្ជ. ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ឡា ស្លេះ អភិបាលរងស្រុកកោះធំ និងក្រុមការងារ តអាជ្ញាធរ តុ ហាកឹម ។

សូមជម្រាបជូនផងដែរថា ថវិកា និងអំណោយដែលបានចែកជូន គឺ :

១.ភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ចំនួន១០០គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបានអំណោយ : អង្ករមួយ ១៥គីឡូក្រាម ទឹកដីគោ ០១កំប៉ុង ស្ករស ០១គីឡូក្រាម មី ១០កញ្ចប់ ប្រេងឆា ០១ដប អំបិល ០១គីឡូក្រាម

២.ភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ចំនួន ១៥០គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបានថវិកាហ្សាកាត់ ចំនួន ៣០០០០រៀល