ស៊ីហ្គេម២០២៣៖ កម្ពុជាឈរលេខរៀងទី១ ទទួលមេដាយច្រើនជាងគេ ៩គ្រឿង ក្នុងនោះមាសចំនួន៥ និងប្រាក់ចំនួន៤


យោងតាមលទ្ធផលផ្លូវការរបស់ Sea Games 2023 បង្ហាញឲ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែឧសភានេះ កម្ពុជាកំពុងឈរលើកំពូលតារាង មានមេដាយច្រើនជាងគេចំនួន ៩គ្រឿង ក្នុងនោះមេដាយមាស ៥គ្រឿង និងមេដាយប្រាក់ចំនួន ៤គ្រឿង។

១- ផ្នែកសម្តែងគូរបុរស ទទួលបានមេដាយមាស ១គ្រឿង
២- ផ្នែកសម្តែងគូរនារី ទទួលបានមេដាយប្រាក់ ១គ្រឿង
៣- ផ្នែកប្រយុទ្ធ កីឡាការិនី ខាន់ ចេសា ទម្ងន់ ៥២kg ទទួលបានមេដាយ ប្រាក់ ១គ្រឿង
៤- កីឡាករ ពន្លឺពេជ្រ មរកត វិញ្ញាសាសម្តែងព្រលឹងល្បុក្កតោបុរស ទទួលបានមេដាយមាស ១គ្រឿង
៥-កីឡាការិនី ម៉ៅ លក្ខិណា វិញ្ញាសាសម្តែងព្រលឹងល្បុក្កតោនារី ទទួលបានមេដាយមាស ១គ្រឿង
៦- កីឡាការិនី គីម ទិត្យសុវឌ្ឍនៈ វិញ្ញាសាសម្តែងអាវុធឥតមុខ (ខែលឬស្សី) ទទួលបានមេដាយមាស ១គ្រឿង
៧- កីឡាករល្បុក្កតោ ពេជ្រ ពន្លឺ វិញ្ញាសាទ្វាមេគុនដៃឯកត្តជន បានមេដាយប្រាក់ ១គ្រឿង
៨- កីឡាការិនីគុនល្បុក្កតោ ពុធ ចាន់ឆវី វិញ្ញាសា ទ្វារគុនអាវុធឥតមុខ បានមេដាយប្រាក់ ១គ្រឿង
៩- កីឡាការិនីគុនល្បុក្កតោ យស សញ្ចនា វិញ្ញាសាទ្វារមេគុនដៃ បានមេដាយមាស ១គ្រឿង៕