សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ លោក ឌី គន្ធា ឱ្យចូលរួមសមាជិកគណបក្សប្រជាជនកម្ពុជា


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ លោក ឌី​ គន្ធា ក្រុម​ប្រឹក្សាភិបាល​អង្គការ​សាមគ្គីភាព​កសិករប្រចាំ​កម្ពុជា ឱ្យចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។

ការប្រកាសទទួលស្វាគមន៍នេះ បានធ្វើឡើងបន្ទាប់ពី លោក ឌី គន្ធា បានចេញវីដេអូ និងលិខិតសូមទោសជាមួយសំណើរសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូម ស្វាគមន៍ លោកឌី គន្ធា ជាសមាជិកមួយរូបរបស់គណប្រជាជនកម្ពុជា។ ដោយ​​ លោកឌី គន្ធា កំពុងរស់នៅខេត្តសៀមរាប ខ្ញុំសូមប្រគល់ជូនគណកម្មាធិបក្សខេត្តសៀមរាបរៀបចំបែបបទបញ្ចូលតាមនីតិវិធីរបស់គណបក្សដែលមានស្រាប់»៕