ឯកឧត្តម កៅ ផល ចុះចាក់វ៉ាក់សាំងការពារ ជំងឺអុចក្ដាម និងជំងឺសារទឹក ដល់គោ ក្របី របស់បងប្អូនប្រជាពលរដ្ឋ


ព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក អ៊ូច ភា អភិបាលរងខេត្តតាកែវ បានដឹកនាំមន្ទីរជំនាញ សហការណ៍ជាមួយសាលាភូមិភាគ តេជោសែនតាកែវ បានចុះចាក់វ៉ាក់សាំងការពារ ជំងឺអុចក្ដាម និងជំងឺសារទឹក ដល់គោ ក្របី របស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិជ្រោយសំរោង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ៕