អគ្គលេខាធិការអាស៊ាន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន


(ឥណ្ឌូណេស៊ី)៖ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងឡាប៊ួនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននេះ ជាកិច្ចប្រជុំមួយនៃកិច្ចប្រជុំជាបន្តបន្ទាប់ឆ្ពោះទៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ បានពិភាក្សាអំពីវឌ្ឍនភាព នៅក្នុងដំណើរការកសាងសហគមន៍អាស៊ាន ក៏ដូចជាការវិវត្តន៍ថ្មីៗ នៅក្នុងអាស៊ាន៕