ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បន្តចូលរួមកិច្ចកំពូលអាស៊ាន លើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងឡាប៊ួន បាចូ ប្រទេសឥណ្ឌូនេស៊ី


ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងសម័យប្រជុំចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ួន បាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។

ជាមួយគ្នានេះ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ួន បាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានបន្ដចូលរួមក្នុងកិច្ចប្រជុំកំពូលកំណើន ត្រីភាគីឥណ្ឌូណេស៊ី-ម៉ាឡេស៊ី-ថៃ លើកទី១៥។

អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា កំណើនត្រីភាគីឥណ្ឌូណេស៊ី-ម៉ាឡេស៊ី-ថៃ ដើរតួនាទីសំខាន់ ក្នុងនាមជាមូលដ្ឋានគ្រឹះ នៃដំណើរការកសាងសហគមន៍អាស៊ាន។

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ដដែល នៅទីក្រុងឡាប៊ួន បាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី ដែលជាថ្ងៃចុងក្រោយ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ និងកិច្ចប្រជុំពាក់ព័ន្ធ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំកំពូលតំបន់កំណើនអាស៊ានបូព៌ាប្រទេសព្រុយណេ-ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី-ហ្វីលីពីន (BIMP-EAGA) លើកទី១៥។

អគ្គលេខាធិការអាស៊ាន បានរំលេចថា យន្តការ BIMP-EAGA នេះ អាចនាំយកផលប្រយោជន៍យ៉ាងច្រើន ដល់ប្រជាជននៅក្នុងតំបន់ និងពិភពលោក៕