គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៏ជើងឯក


ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៣ នេះ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៏ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ នាព្រឹកថ្ងៃទី២០ឧសភា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោកម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណបក្សរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មន្ត្រីរាជការ និងប្រជាជន ចំនួន ៦.០០០នាក់ ។
លោកឃួង ស្រេង បានឧទ្ទិសថ្ងៃ២០ឧសភាឲ្យស្ថិតនៅក្នុងដួងចិត្តកូនខ្មែរគ្រប់ជំនាន់ និងប្រឆាំងដាច់ខាតរាល់ឧបាយកល់ណាមួយដែលមានបំណងរុញកម្ពុជាឲ្យធ្លាក់ចូលគ្រោះប្រល័យពូជសាសន៏ជាថ្មី ក៏ដូចជាការប៉ុនប៉ងបំផ្លាញសន្តិភាព ដែល សម្តេចតេជោហ៊ុន សែន បានដឹកនាំស្វែងរកបានដោយលំបាក​។
ក្នុងពិធីនេះ​ ក្រុមសិល្បៈករ បានសម្តែងនូវឈុនឆាកដ៏សាហាវព្រៃផ្សៃរបស់របស់បនក្បត់ប៉ុលពត ដែលបានធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់យ៉ាងព្រៃផ្សៃបំផុត ដែលធ្វើអោយអ្នកចូលរួមកម្មវិធីនេះទប់ទឹកភ្នែកមិនបាន។មានតំណាងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឡើងរំលឹកការឈឺចាប់ក្នុងរបបខ្មែរក្រហម៣ឆ្នាំ៨ខែនិង២០ថ្ងៃដ៏មហាឃោរឃៅផងដែរ។
២០​ ឧសភា បាន ក្លាយជាថ្ងៃកាន់មរណៈទុក្ខដែលប្រជាជនកម្ពុជា បាន ចារឹក ជាប់ក្នុងបេះដូង មិន អាច បំភ្លេច បាន នូវអំពើដ៏សាហាវ យង់ឃ្នង របស់ពួកប្រល័យពូជសាសន៏ ដែល បាន ប្រព្រឹត្តមក លើប្រជាជនកម្ពុជា អស់រយះពេល៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជា អស់ជាង ៣លាននាក់។
ក្នុងពិធីនេះ ក្រុមមន្ត្រី និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋបានដាក់កំរងផ្កាដោយសំរួមកាយវាចារចិត្តនៅចំពោះស្តូបតំកល់អដ្ឋិធាតុជនរងគ្រោះប្រមាណ ៨.៩៨៥នាក់ដែលត្រូវបានគាស់ ចេញ​ពីរណ្តៅសព​រួមចំនួន៨៦ រណ្តៅ ដែល​ត្រូវពួកឃាតករ​អាវខ្មៅ យក​មក​សម្លាប់នៅ​ជើង​ឯក​នេះ ដោយ​យក​ចេញ​ពីគុក​ទួលស្លែង​កណ្តាល​ក្រុងភ្នំពេញ ហើយ​សូម​ឧទ្ទិស​កុសល ដល់វិញ្ញាណ​ក្ខន្ធជន​រង​គ្រោះជិត​ ១ម៉ឺននាក់ សូម​ទៅសោយ​សុខ​ក្នុង ឋាន​សុគតិភព​កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃ២០​ ឧសភា ក៏ជាសាររំលឹកទៅដល់កូន ខ្មែរគ្រប់រូប ក៏ដូចមនុស្សជាតិលើសាកលលោកកុំភ្លេចរបបប្រល័យពូជសាសន៏ដ៏សាហាវឃោឃៅ និងគួរឧិ្យស្អប់ខ្ពើមនេះ។ គណបក្សប្រជាជនកម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ជា​ប្រមុខ​ដែល​ជា​ស្ថាប​និក​តែ១គត់ ក្នុង​ការទប់ស្កាត់មិន​អោយ​របបប្រល័យពូជសាសន៏នេះ កើត​ឡើង​ជា​លើក​ទី២ នៅលើទឹកដីអង្គរនៃយើង និង​​រួមគ្នា​ថែរក្សា​សុខ​សន្តិភាព ដែលរាជរដ្ឋាភិបាល ខំប្រឹង​ រក​បាន​ដោយ​លំបាកនេះឧិ្យបានស្ថិតស្ថេរគង់វង់ ក៏ដូចជា រួមគ្នាទប់ស្កាត់ឲ្យបាន នូវរាល់ឧបាយកល របស់ពួកអគតិដែលមានបំណងនាំប្រទេសកម្ពុជាឲ្យទៅ ធ្លាក់​ក្នុង​រណ្តៅ​មរណៈភាព​ជាថ្មី និង​បង្កអសន្តិសុខ ប៉ះពាល់ស្ថេរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈក៏ដូចជាភាពសុខសាន្តរបស់ប្រជាពលរដ្ឋផងដែរ៕