ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរកីឡាការិនី ខាន់ ជេសា ដែលឈ្នះមេដាយមាសជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានផ្ញើសារអបអរសាទរដល់កីឡាការិនី ខាន់ ជេសា ដែលឈ្នះមេដាយមាសជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023 ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្ញើសារដូច្នេះថា «អបអរសាទរកីឡាការិនី ខាន់ ជេសា (KHAN JESSA) ដែលទទួលបានមេដាយមាសជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023 ដែលការប្រកួតតំរិត Light Feather Weight Black Belt World Champion»។

សូមជម្រាបថា កីឡាការិនីជឺជីតស៊ូ ខាន់ ជេសា (Khan Jessa) មានដើមកំណើតខ្មែរ បានដណ្តើមបានមេដាយមាស កម្រិតខ្សែក្រវាត់ខ្មៅ ពេលប៉ះជាមួយកីឡាការិនី Thamires Aquino ៕