សម្តេចភក្តី សាយ ឈុំ បានអនុញ្ញាតជូន លោក Kim Jung-Nam ប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិត សកល នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម


ព្រឹកថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៩:០០ព្រឹក នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោក Kim Jung-Namប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងសវនាការ។ ហើយឆ្លៀតក្នុងឱកាសនេះដែរ សម្តេចប្រធានព្រឹទ្ធសភាក៏បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនដល់លោកប្រធានគណៈប្រតិភូ និងសហការីផងដែរ។
គណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីការងារមនុស្សធម៍ និង
ពិនិត្យអំពីលទ្ធផល ការប្រើប្រាស់ជំនួយ​សម្ភារ​ដោយ​បាន​ផ្តល់ជូន​ដល់ប្រជាពលរដ្ឋកម្ពុជា​នាពេលកន្លងមក និងដើម្បីពង្រឹងពង្រីក​ចំណង​មិត្តភាព​កិច្ចសហប្រតិបត្តិការ ជាមួយ​អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត…៕